
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃនៅវត្តឥន្ទញាណ (វត្តក្រោម)ក្នុងពិធីបុណ្យកាន់បិណ្ឌ វេនបិណ្ឌទី១២
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាប្រពៃណីយ៍ខ្មែរក្នុងព្រះពុទ្ធ នៅវត្តឥន្ទញាណ (ហៅវត្តក្រោម) បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងពោពេញដោយសទ្ធាជ្រះថ្លា ដោយមានបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងភ្ញៀវទេសចរ និងជនបរទេសយ៉ាងច្រើនកុះករ បានអញ្ជើញមកជួបជុំគ្នាធ្វើបុណ្យ និងរាប់បាត្រ ប្រគេនចង្ហាន់ ព្រមទាំងបច្ច័យ និងទេយ្យទានផ្សេងៗ ចំពោះព្រះសង្ឃដែលគង់ចាំវស្សានៅក្នុងវត្ត។









