
លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូក្រសួងមុខងារសាធារណៈ ក្នុងដំណើរទស្សនកិច្ចសិក្សាស្តីពីនវានុវត្តន៍ការគ្រប់គ្រង និងផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ
ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចសិក្សាស្តីពី «នវានុវត្តន៍នៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់អង្គភាពក្នុងវិស័យអប់រំ» នៅសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ ដែលដឹកនាំដោយ លោក ប៉ូល អម្រិតកិត្យា ប្រធាននាយកដ្ឋានគោលនយោបាយសេវាសាធារណៈ នៃក្រសួងមុខងារសាធារណៈ។








