ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្ទនាមតិ
ពិធីបុណ្យកាន់បិណ្ឌ
ប្រធានបទ៖ ពិធីបុណ្យកាន់បិណ្ឌ


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកគាស់ក្រឡ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវកៅស៊ូ ២ខ្សែ ដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលស្រុកគាស់ក្រឡ សូមជូនដំណឹងថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសារស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងស្រុក បណ្តាលឱ្យទឹកហូរខ្លាំងច្រោះដាច់ផ្លូវកៅស៊ូ មិនអាចធ្វើដំណើរឆ្លងកាត់បានចំនួន ២ ទីតាំង៖


គ្រោះធម្មជាតិ
ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ
លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ៖ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ។ ឃុំនៅផ្នែកខាងក្រោមរួមមាន ឃុំអន្លង់រុន ជ្រៃ អូរតាគី ស្រុកថ្មគោល មេត្តាមានការប្រុងប្រយ័ត្នខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកមោងឫស្សី ដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥
រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយលោក ទុន សុផន អភិបាលស្រុកមោងឫស្សី បាននាំមន្ត្រី និងក្រុមការងារចូលរួមដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥។ ការងារនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ។


សេចក្តីប្រកាសព័ត៌មាន
ច្បាប់ការតព្វកិច្ច យោធា រាជរដ្ឋាភិបាល ចាប់ផ្ដើមពីខែតុលាឆ្នាំ២០២៦ខាងមុខនេះ
រដ្ឋបាលស្រុកបានណន់ ខេត្តបាត់ដំបង បានជូនដំណឹង ស្ដីពី ការដាក់ពាក្យសុំចូល បំពេញកាតព្វកិច្ចយោធា សម្រាប់យុវជនស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធា ដែលចាប់ផ្ដើម ចែកពាក្យ ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២៦ ខាងមុខនេះតទៅ នៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកបាណន់ខេត្តបាត់ដំបង៕


គ្រោះធម្មជាតិ
មន្ត្រីជំនាញថាប៉ែកខាងលើស្ទឹងសង្កែថមថយទឹកភ្លៀងហើយ អាចពីរថ្ងៃទៀតជំនន់ស្ទឹងសង្កែនឹងស្រកចុះបើមិនមានភ្លៀងបន្ថែម
បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់ ១៤,២០ ម៉ែត្រ កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈកម្រិតប្រកាសអាសន្នមានត្រឹម ១៣,៥០ ម៉ែត្រ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបង្ហាញថា កម្រិតទឹកភ្លៀងនៅផ្នែកខាងលើស្ទឹងសង្កែបានថយចុះ ហើយបើគ្មានភ្លៀងបន្ថែម ទឹកនឹងស្រកចុះក្នុងរយៈពេលពីរថ្ងៃទៀត។


អប់រំ និងកីឡា
ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានជាប់និទ្ទេស A ចំនួន ៩០ នាក់ (ស្រី ៤៣ នាក់) ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ។


គ្រោះធម្មជាតិ
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ
ប្រសាសន៍ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ពីស្ថានភាពទឹក នៅផ្នែកខាងលើ និងស្ទឹងសង្កែ


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ អញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង
បាត់ដំបង៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉េតរ៉ា វីចិត្រសុខ លូ បានអញ្ជើញចូលរួមពិធីរាប់បាត្របុណ្យកាន់បិណ្ឌវេនទី១ របស់រដ្ឋបាលខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។


គ្រោះធម្មជាតិ
ទឹកជំនន់ភ្លៀងប៉ះពាល់ប្រជាពលរដ្ឋ ១៣៨ គ្រួសារ និងខូចផ្លូវជាងមួយគីឡូម៉ែត្រ នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង
ក្រុងបាត់ដំបង៖ ផ្អែកតាមរបាយការណ៍បឋមរបស់ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងនៅសង្កាត់ព្រែកព្រះស្តេច។


សេចក្តីជូនដំណឹង
អគ្គិសនីបាត់ដំបង ចេញការជូនដំណឹងបន្ទាន់ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់អគ្គិសនីក្នុងពេលមានទឹកជំនន់
បាត់ដំបង៖ អង្គភាពអគ្គិសនីបាត់ដំបង បានចេញសេចក្តីជូនដំណឹង និងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច សាធារណជន និងអតិថិជនដែលកំពុងប្រើប្រាស់ចរន្តអគ្គិសនីក្នុងតំបន់អាជ្ញាបណ្ណ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ឆ្លងឆក់អគ្គិសនីក្នុងអំឡុងពេលមានទឹកជន់លិច។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យកម្ពស់ទឹកស្ទឹងសង្កែ និងស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំ
បាត់ដំបង៖នៅល្ងាចថ្ងៃសុក្រទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកស្ទឹងសង្កែ និងជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រស្រុកឯកភ្នំបន្ទាប់ពី កម្ពស់ ទឹក ហក់ឡើងខ្លាំង ដោយសារ មាន ភ្លៀង ធ្លាក់ ច្រើន ជាប់ ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ។

