ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

កសិកម្ម
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលបឹងធម្មជាតិ ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប លែងត្រី ៣ប្រភេទ ចំនួន ១០ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ នៅក្នុងពិធីលែងត្រី ដើម្បី ចូលរួមអបអរសាទរ ទិវាមច្ឆជាតិ ១កក្កដា ២០២៦ និងចូលរួមអភិរក្សត្រីកម្រនៅកម្ពុជា ដែលបានរៀបចំ នៅក្នុងព្រែកកុយ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ពិធីនេះ ក្រោមវត្តមាន លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លោកប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស ផងដែរ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់
(កំពង់ចាម) នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់ពីសក្តានុពលរបស់ខេត្ត។


សកម្មភាពមន្ទីរព័ត៌មាន
យើងរួមគ្នាចែកព័ត៌មានពិត ដើម្បីរីកចម្រើនក្នុងសង្គម
ពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ ពិធីនេះបានប្រារព្ធឡើងនាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០២៦
ព្យុះទី៩ ឈ្មោះ បាវី (Bavi)T2609 និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak)T2610 មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៧
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការរៀបចំគម្រោងចំណូល-ចំណាយ របស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧» ។


សកម្មភាពអាជ្ញាធរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បង្ក្រាបបទល្មើសនេសាទ ៣ករណីក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកកំពង់សៀម និងស្រុកកងមាស ។


សន្តិសុខសង្គម
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំ បូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំបូកសរុប ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមមធិបតីភាព ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម៣ ប្រចាំខេត្តកំពង់ចាម លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
នាយករដ្ឋបាលសាលាខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគ្រប់គ្រងអាជីវកម្មរ៉ែ ក្នុងនៅក្នុងក្របខណ្ឌខេត្តកំពង់ចាម
(កំពង់ចាម) លោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីការស្មើសុំអនុញ្ញាតចំពោះសកម្មភាពជីក ស្តារ និង ធ្វើអាជីវកម្មអាចម៍ដី ដោយមានការចូលរួមពី រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាព នៅសាលាខេត្តកំពង់ចាម ។


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ដាស់តឿនដល់សិស្សានុសិស្ស កុំចែកចាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ឱ្យសោះ
(កំពង់ចាម) អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវសារដាស់តឿនយ៉ាងធ្ងន់ៗ និងចំៗទៅកាន់ស្រទាប់សិស្សានុសិស្សទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសូមចូលរួមទប់ស្កាត់ ដោយដាច់ខាតកុំធ្វើការចែកចាយរាល់ព័ត៌មានទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់នៅលើបណ្តាញសង្គមឱ្យសោះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពព័ត៌មានក្នុងសង្គម។


សកម្មភាពមន្ទីរព័ត៌មាន
សិស្សានុសិស្សវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ជាង ១,០០០នាក់ ប្តេជ្ញាចិត្តមិនចែករំលែកព័ត៌មានក្លែងក្លាយ
(កំពង់ចាម) ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ សិស្សានុសិស្សជាង ១,០០០នាក់ បានប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងព័ត៌មាន ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។


សកម្មភាពមន្ទីរព័ត៌មាន
ខេត្តកំពង់ចាម បើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងសង្គម
(កំពង់ចាម) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ក្រសួងព័ត៌មាន បានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មានក្នុងខេត្តកំពង់ចាម។


សកម្មភាពមន្ទីរព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់យុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ
(កំពង់ចាម)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។


សកម្មភាពមន្ទីរព័ត៌មាន
នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម
លោក ថា ណារិទ្ធ នាយករងសាលាវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ស្នើដល់យុវជន ត្រូវប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវលើការ ចែករំលែកព័ត៌មានលើបណ្ដាញសង្គម។
ផលិតដោយ៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ
#SayNoToFakeNews

