ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យសហគ្រាស និងគ្រឹះស្ថាននានា បន្តសហការផ្តល់ឱកាស ដល់សិស្ស-និស្សិត TVET ចុះហាត់ការដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអំពាវនាវ និងស្នើឱ្យម្ចាស់សហគ្រាស រោងចក្រ និងគ្រឹះស្ថានឯកជននានានៅក្នុងខេត្ត បន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការផ្តល់ឱកាសដល់សិស្ស-និស្សិតដែលកំពុងសិក្សាលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានចុះកម្មសិក្សា និងហាត់ការផ្ទាល់នៅតាមគ្រឹះស្ថានរបស់ខ្លួន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ថ្លែងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាល
អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ គឺជាកម្មវិធីយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុត ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


កសិកម្ម
(វីដេអូ) លោកស្រី កង ចាន់រ៉ា សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការចូលជាសហគមន៍ គឺជួយធានានិរន្តរភាព និងការពារកិត្តិនាមទុរេនបែកអន្លូង
លោកស្រី កង ចាន់រ៉ា សមាជិកសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ការចូលជាសហគមន៍ គឺជួយធានានិរន្តរភាព និងការពារកិត្តិនាមទុរេនបែកអន្លូង


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រកបដោយក្ដីសោមនស្សរីករាយបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។


សុខាភិបាល
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ
ប្រជាពលរដ្ឋនៅឃុំហាន់ជ័យ ស្រុកកំពង់ សៀម សម្តែងការពេញចិត្តចំពោះការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ


សុខាភិបាល
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ
លោក លី វុទ្ធីប្រធានមណ្ឌលសុខភាពហាន់ ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបង្ហាញថា ប្រជាពលរដ្ឋ ចាស់ជរា ក្មេងកំព្រា ស្ត្រីមានផ្ទៃពោះ ទទួលបានយកចិត្តទុកដាក់ និងសេវាព្យាបាល ដោយឥតគិតថ្លៃ។


នយោបាយ
(វិដេអូ) ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
(វិដេអូ) ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល


នយោបាយ
ឯកឧត្តម លន់ លឹមថៃ ស្នើដល់សមាជិកគណបក្ស ថ្មីទាំង ៥៦រូប ឱ្យបន្តផ្សព្វផ្សាយពីគោលនយោបាយគណបក្ស និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល
(កំពង់ចាម) ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកជើងព្រៃ បានផ្តល់ការណែនាំ និងស្នើដល់សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៦នាក់ ដែលទើបនឹងប្រកាសបញ្ចូលថ្មី ត្រូវរួមគ្នាដុសខាត់សមត្ថភាព និងបន្តផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ព្រមទាំងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានជ្រាបកាន់តែច្បាស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដើម្បីពង្រឹងសុវត្ថិភាពកម្មសិទ្ធិដីធ្លី និងលើកកម្ពស់ជីវភាពប្រជាជន
ក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ក្នុងការធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ដីធ្លី និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួន។


កសិកម្ម
(វិដេអូ) ប្រធានសហគមន៍ទុរេនបែកអន្លូង ថ្លែងអំណរគុណ អភិបាលខេត្តកំពង់ចាម និងក្រសួងពាក់ព័ន្ធ ដែលព្យាយាមបង្កើត QR Cord សម្គាល់ម៉ាកសមូហភាព(កម្មសិទ្ធបញ្ញា) និងCamGap (សំគាល់ទីតាំងចម្ការ)
ប្រធានសហគមន៍ទុរេនបែកអន្លូង ថ្លែងអំណរគុណ អភិបាលខេត្តកំពង់ចាម និងក្រសួងពាក់ព័ន្ធ ដែលព្យាយាមបង្កើត QR Cord សម្គាល់ម៉ាកសមូហភាព(កម្មសិទ្ធបញ្ញា) និងCamGap (សំគាល់ទីតាំងចម្ការ)


កសិកម្ម
អភិបាលខេត្តកំពង់ចាម អះអាងថា ការចុះបញ្ជីម៉ាកសមូហភាព និងCamGap ដែលមានQR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ការចុះបញ្ជី ម៉ាកសមូហភាព និងCamGap ដែលមានQR Code គឺជាយុទ្ធសាស្ត្រដ៏ មានប្រសិទ្ធភាព ដើម្បីបញ្ជាក់ពីប្រភពដើម ការពារការក្លែងបន្លំ និងធានាគុណភាព សុវត្ថិភាពផ្លែទុរេនរបស់សហគមន៍ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយ បងប្អូនសហគមន៍កសិកម្ម ទុរេនបែកអន្លង ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមវត្តមានឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។


កសិកម្ម
អភិបាលខេត្តកំពង់ចាម ណែនាំឲ្យសហគមន៍ទុរេនបែកអន្លង់ ពង្រឹងការរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលនៅក្នុងស្រុក
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យសហគមន៍ទុរេនបែកអន្លូង ខិតខំពង្រឹងថែរក្សានូវគុណតម្លៃ និងគុណភាព ផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាកសិករយើង។


កសិកម្ម
អភិបាលខេត្តកំពង់ចាម អំពាវនាវដល់សហគមន៍ទុរេនបែកអន្លូង ចូលរួមទប់ស្កាត់កុំឲ្យមានលំហូរទុរេនពីក្រៅចូលក្នុង
កំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ បានអំពាវនាវ ស្នើសុំដល់សហគមន៍បែកអន្លូង រួមគ្នា ទប់ស្កាត់ ការពារ កិត្តិយសនាម ភាពល្បីល្បាញទុរេនប៉ែនអន្លូង ឲ្យនៅស្ថេរភាព និងយូរអង្វែង។

