ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ពាណិជ្ជកម្ម
គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងបណ្តុះបណ្តាល ស្តីពីការពង្រឹងចលនា «ភូមិ១ ផលិតផល១»
ខេត្តកំពង់ចាម៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងពង្រីកសក្តានុពលផលិតផលក្នុងស្រុកឱ្យកាន់តែមានគុណភាព និងភាពប្រកួតប្រជែង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំគម្រោងបណ្តុះបណ្តាលស្តីពី «ការពង្រឹងចលនា ភូមិ១ ផលិតផល១»។


ពាណិជ្ជកម្ម
ខេត្តកំពង់ចាម រៀបចំផែនការបើកវគ្គបណ្តុះបណ្តាល និងផ្គូផ្គងពាណិជ្ជកម្ម ជូនដល់សមាជិក «ភូមិ១ ផលិតផល១» និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
កំពង់ចាម៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងដៃគូអភិវឌ្ឍន៍មកពីប្រទេសតៃវ៉ាន់ បានរៀបចំកិច្ចប្រជុំរៀបចំផែនការបើកវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្ម ឌីជីថល និងពិព័រណ៍ផ្គូផ្គងពាណិជ្ជកម្ម (Business Matching) ជូនដល់សមាជិកចលនា «ភូមិមួយ ផលិតផលមួយ» និងអ្នកប្រកបរបរក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងស្រុក-ក្រុងគោលដៅចំនួន ៤ នៃខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
📢 សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥៥រូប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥៥នាក់ សម្រាប់ការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។


សកម្មភាពមន្ទីរព័ត៌មាន
ការលើកកម្ពស់សុវត្ថិភាព និងសុខភាពចំណីអាហារក្នុងនិងក្រៅសាលារៀន
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការលើកកម្ពស់សុវត្ថិភាព និងសុខភាពចំណីអាហារក្នុងនិងក្រៅសាលារៀន»


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបិទវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ នៅក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទ «វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ។


ការអភិវឌ្ឍ
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
(កំពង់ចាម) ស្ថិតនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ដើម្បីសម្របសម្រួលរវាងអាជ្ញាធរបាក់ព័ន្ធ រដ្ឋបាលសុរិយោដី និងតំណាងគម្រោងដីឡូតិ៍ ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាពន្លឿនការផ្ដល់ និងផ្ទេរប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានទំនប់ចិត្ត។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


សកម្មភាពមន្ទីរព័ត៌មាន
ក្រសួងព័ត៌មាន បញ្ជូនមន្ត្រីកម្ពុជា ២៧រូប ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានឌីជីថល នៅទីក្រុងហូជីមិញ
(ទីក្រុងហូជីមិញ)៖ ស្របតាមផែនការកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ឆ្នាំ២០២៦-២០៣០ និងដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេសបន្ថែមជូនដល់មន្ត្រីព័ត៌មាននៅតាមបណ្តារាជធានី-ខេត្ត ក្រសួងព័ត៌មានកម្ពុជា បានចាត់បញ្ជូនប្រតិភូ និងមន្ត្រីព័ត៌មានសរុបចំនួន ២៧រូប ដឹកនាំដោយ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «Foundational Digital & Mobile Journalism Training for Provincial Information Personnel» (ឬជំនាញអនុវត្តស្មាតហ្វូននៅក្នុងយុគសម័យឌីជីថល) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៤១នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រារព្ធធ្វើនៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំបូកសរុបឆមាសទី១ និងទិសដៅបន្ត ផ្សព្វផ្សាយ សេចក្តីសម្រេចផែនការសកម្មភាពរបស់គណៈចលនាស្ត្រី ដើម្បីចូលរួមការបោះឆ្នោត
(កំពង់ចាម) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត ផ្សព្វផ្សាយ សេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រីនៃគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៧ ឆ្នាំ២០២៧ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមប្រជុំតាមរយៈកម្មវិធីZoom ពីសំណាក់លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាមផងដែរ រួមទាំលោក លោកស្រី សមាជិក អនុប្រធាន និង ប្រធានសមាគមន៍នារីខេត្តកំពង់ចាមនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ស្ថិតនៅសាលាខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី១២ ឈ្មោះ ណូល (Noul) T2612 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រ កម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ណូល នេះទេ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកបាធាយ នាយកថវិកាបេឡាមរណ:សង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ
នៅថ្ងៃទី២៦ ខែលក្កដាឆ្នាំ២០២៦ នៅ លោកវរសេនីយ៍ឯក សំ ណាល់ អធិការននគរបាលស្រុកបាធាយ តំណាងលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម លោក អួត ឈាងលី អភិបាល នៃគណអភិបាលស្រុក និងសមាជិក សមាជិកាពាក់ព័ន្ធ នៅក្នុងស្រុកបាធាយ បាននាំយកថវិកា ចំនួន ៤.០០០.០០០រៀល ជាប្រាក់បេឡាមរណ:សង្គ្រោះ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ០១គ្រួសារ នៅស្រុកបាធាយ ។

