ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងថា ការវិភាគកំណត់មុខតំណែងមន្រ្តីក្រសួងព័ត៌មាន ជាកិច្ចការមួយដ៏សំខាន់
ភ្នំពេញ៖ ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើងថា ការវិភាគកំណត់មុខតំណែងមន្រ្តីក្រសួងព័ត៌មានជាកិច្ចការមួយដ៏សំខាន់ ដើម្បីជំរុញប្រសិទ្ធភាពការងារឱ្យឆ្លើយតបទៅនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។


ពាណិជ្ជកម្ម
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍ ដល់មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពង្រឹងប្រសិទ្ធភាពសេវាពាណិជ្ជកម្ម និងការការពារអ្នកប្រើប្រាស់
ប៉ៃលិន៖ នៅមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តប៉ៃលិន និងបាត់ដំបង ដើម្បីពិនិត្យវឌ្ឍនភាពការងារ ផ្តល់ទិសដៅអនុវត្តការងារ និងលើកទឹកចិត្តដល់មន្ត្រីរាជការឱ្យបន្តបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ។


សុខាភិបាល
របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន
របបអាហារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកមាត់ស្បូន? អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការទទួលទានអាហារមួយចំនួនជាប្រចាំ ជាពិសេសផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិដែលសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា សារធាតុ Carotenoids សារជាតិ Flavonoids និង Folate អាចផ្តល់ការការពារប្រឆាំងនឹងជំងឺមហារីក មាត់ស្បូន ព្រោះសារធាតុទាំងនេះអាចជួយរាងកាយប្រយុទ្ធប្រឆាំងនឹងវីរុស HPV និងការពារវីរុស HPV ពីការបំប្លែងកោសិកាមាត់ស្បូនទៅជាមហារីក។ តើសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយ ហានិភ័យកើតជំងឺមហារីកមាត់ស្បូនមានក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិអ្វីខ្លះ?


អប់រំ និងកីឡា
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ដឹកនាំមន្ត្រីរាជការ ២៥ រាជធានី-ខេត្ត ចុះបំពេញបេសសកម្ម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ប៉ៃលិន៖ ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន សុភា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈប្រតិភូ បានដឹកនាំសិក្ខាកាមសរុបចំនួន ២៧នាក់ មកពីរាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា ចុះបំពេញបេសសកម្ម ដកស្រង់បទពិសោធន៍ការងារ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។


សន្តិសុខសង្គម
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីរាជការបង្កើនការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពិសេសទប់ស្កាត់បទល្មើសស្កែមអនឡាញ
ប៉ៃលិន៖ នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ» នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សោ សុវណ្ណ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន បានផ្តល់អនុសាសន៍ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពទ្វេឡើង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» សាលាខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធសរុបចំនួន ៥៧នាក់។


នយោបាយ
លោកជំទាវ ចម និម្មល (Video) ៖ ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងចរចាលើកូតាសម្រាប់នាំចូលវត្ថុធាតុដើមកាត់ដេរពីសហរដ្ឋអាមេរិក។ លោកជំទាវបានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់កញ្ញា Avril Hong នៅក្នុងកម្មវិធី "Bloomberg: The China Show"។


សុខាភិបាល
ចង់ឱ្យក្រពះពោះវៀនមានសុខភាពល្អ កុំរំលងផ្លែឈើ ៤ មុខនេះ
គ្នាយើងដឹងអត់ថា ផ្លែឈើមួយចំនួន មានគុណប្រយោជន៍ច្រើនដល់ប្រព័ន្ធរំលាយអាហារ ពីព្រោះវាមានផ្ទុកទៅដោយជាតិសរសៃ អង់ស៊ីម និងសារធាតុចិញ្ចឹមល្អៗ ដែលរួមចំណែកជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាសុខភាពក្រពះពោះវៀន។


សកម្មភាពថ្នាក់ដឹកនាំ
សាររបស់អ្នកស្រី Angelina Jolie ក្នុងខួបមួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា! “បេះដូងរបស់ខ្ញុំគឺនៅជាមួយមនុស្សគ្រប់គ្នាដែលនៅតែរង់ចាំការត្រលប់មកផ្ទះវិញ”
លោកស្រី Agelina Jolie តារាហូលីវូដដ៏ល្បីល្បាញ បានបង្ហោះសារនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ “កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងស្ថិរភាពរបស់មនុស្សជាច្រើន។ ឥឡូវនេះ ប្រជាពលរដ្ឋកម្ពុជា ជិត ៣០ ០០០នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
ប៉ៃលិន៖ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយះប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕


នយោបាយ
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសដៃគូសន្ទនា
សូមអាននូវសេចក្តីប្រកាសទាំងស្រុង !


នយោបាយ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន ៣ នាព្រឹកទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។


នយោបាយ
វីដេអូ (Video) ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងការដោះស្រាយបញ្ហាព្រំដែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំងស្កេម ការអភិវឌ្ឍសេដ្ខកិច្ច។


សន្តិសុខសង្គម
ជនជាប់ឃុំចំនួន ១៥០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំទទួលទណ្ឌិតសរុបចំនួន ១៥០ នាក់ (ស្រី ០៥ នាក់) ដែលត្រូវបានផ្ទេរមកពីពន្ធនាគារខេត្តបាត់ដំបង ដើម្បីបន្តការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។ ការផ្ទេរទណ្ឌិតនាពេលនេះ គឺបានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

