ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

វីដេអូចំរុះ
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមន្ត្រី និងបញ្ញាអារម្មណ៍


វីដេអូចំរុះ
គណៈកម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក
គណៈកម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក


វីដេអូចំរុះ
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក
ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកលើកដែក


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តកណ្ដាល និងខេត្តហៃឡុងជាំង ពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាព ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ ទេសចរណ៍ និងការវិនិយោគ
គោលបំណងសំខាន់នៃជំនួប រវាងខេត្តកណ្តាល និងខេត្តហៃឡុងជាំង នៃសាធារណរដ្ឋប្រជាមានិតចិន គឺដើម្បីពិនិត្យលទ្ធភាពចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ពិសេសលើវិស័យទេសចរណ៍ និងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង។ ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ដោយក្នុងឱកាសកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន បានពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន ២ រួមមាន៖ ទី១. ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រង និងការកំណត់ស្តង់ដាបច្ចេកទេសនៃការប្រើប្រាស់ សម្ភារៈ បរិក្ខារ និងឧបករណ៍ បម្រើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ និងវិស័យ ទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកកិច្ចប្រជ៉ំក្រុមការងារចុះសិក្សា ស្រាវជ្រាវករណី សុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះលោក ចាន់ រ៉ាន់ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមការងារចុះសិក្សា ស្រាវជ្រាវករណីសុំចុះបញ្ជីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម» ដែលបានរៀបចំឡើងនៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលថ្មី ដែលសម្រេចបាន ៩៥%
កំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី) ដែលបច្ចុប្បន្នសម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។


អប់រំ និងកីឡា
អនុវិទ្យាល័យ អូរឬស្សីកណ្តាល ប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ គាំទ្រដោយអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ នៅអនុវិទ្យាល័យ អូរឬស្សីកណ្តាល ស្ថិតនៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានប្រារព្វទិវារំលឹកគុណលោកឪពុកអ្នកម្តាយ ដែលមានអង្គការអាដ្រា កម្ពុជា នៃគម្រោងយើងរួមគ្នា សហការ ជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។


សន្តិសុខសង្គម
មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ទទួលបានការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណី និងទូរគមនាគមន៍
នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីរាជការ នៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ដែលមានសរុបចំនួន ៣៦នាក់ បានទទួលការបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់កម្មវិធី DG SuperApp ពីមន្រ្តីជំនាញ នៃមន្ទីរប្រៃសណី និងទូរគមនាគមន៍ខេត្តប៉ៃលិន ដើម្បីអោយមន្រ្តីព័ត៌មានចូលរួមប្រើប្រាស់ និងបន្តផ្សព្វផ្សាយអោយប្រជាជន មហាជនបានប្រើប្រាស់កម្មវិធីនេះ ដែលជាកម្មវិធីរបស់រដ្ឋាភិបាលកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសម្ព័ន្ធសង្គមស៊ីវិល រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល» ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និង លោក យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត។

