ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងពី «សមរភូមិចំនួន៤» និងជម្រុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តព្រះវិហារ ពង្រឹងការគ្រប់គ្រងសាធារណមតិក្នុងយុគសម័យឌីជីថល!
នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងលឿន ការក្តោបក្តាប់ និងដឹកនាំគ្រប់គ្រងសាធារណមតិប្រកបដោយប្រសិទ្ធភាព និងភាពច្បាស់លាស់ គឺជារឿងចាំបាច់បំផុតសម្រាប់មន្ត្រីព័ត៌មាននៅមូលដ្ឋាន។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យលើការងារដឹកនាំប្រចាំថ្ងៃ ដើម្បីកែលម្អ និងបំពេញបន្ថែម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃអធិការដ្ឋាននគរបាលស្រុក ចំនួន៦
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកចំនួន ៦ មានស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកព្រៃឈរ និងស្រុកកំពង់សៀម និងបន្ដចុះត្រួតពិនិត្យនៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ទាំង១០៩ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។


ព័ត៌មាន
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ


ព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ


ព័ត៌មាន
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀតក្នុងខេត្តឧត្តរមានជ័យ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀតក្នុងខេត្តឧត្តរមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការជ័យសិរីមង្គលមហាប្រសើរ ព្រះបរមសុខគ្រប់ប្រការថ្វាយអង្គ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការជ័យសិរីមង្គលមហាប្រសើរ ព្រះបរមសុខគ្រប់ប្រការថ្វាយអង្គ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល៩១ ព្រះវស្សា


កសិកម្ម
លោក សេង លាង កសិករដាំជី នៅឃុំរំចែក ស្រុកកំពង់សៀម ចាប់មុខរបបដាំជី ងាយស្រួលដាំដុះ និងថែមទាំងជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ
លោក សេង លាង កសិករដាំជី នៅឃុំរំចែក ស្រុកកំពង់សៀម ចាប់មុខរបបដាំជី ងាយស្រួលដាំដុះ និងថែមទាំងជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ។


ការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងសម្ពោធកំណាត់ផ្លូវជាតិលេខ៧ កំពង់ចាម/ស្គន់នៅថ្ងៃ៧ខែកក្កដា ឆ្នាំ២០២៦
(កំពង់ចាម) លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ចក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នារសៀលថ្ងៃទី ១៧ ខែ មិនុថា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម និងមានការចូលរួមពី សមាជិកមកពីមន្ទីរ- អង្គភាពផ្សេងៗ ។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងក្រុងកំពង់ចាម
(កំពង់ចាម) អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យផែនការឆ្ពោះទៅការជួសជុលច្រាំងទន្លេ ក្នុងសង្កាត់កំពង់ចាម ក្នុងក្រុងកំពង់ចាម ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ កាលពីពេលកន្លងទៅនេះ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគទ្វេភាគី ខេត្តស្ទឹងត្រែង កម្ពុជា និងខេត្តហ្សាឡាយ វៀតណាម នៅខេត្តស្ទឹងត្រែង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធ សករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគទ្វេភាគី ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម (X16)
នាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា ១៩៧៧-២០ មិថុនា ២០២៦) នៅតំបន់អ៉ិច១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ពិធីនេះប្រព្រឹត្តទៅក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
គួររំលឹកថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ-កោះថ្ម X16 បានបង្ហាញឲ្យកូនខ្មែរគ្រប់ៗរូប ជ្រួតជ្រាបយល់ដឹងពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយកជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំការគាំទ្រពីប្រទេសវៀតណាម រំដោះប្រទេសជាតិ សង្គ្រោះប្រជាជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ព្រះវស្សា
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៩០ យាងចូល ៩១ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំមន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

