ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល៩១ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។


សន្ទនាមតិ
យុទ្ធសាស្ត្រជម្រុញទេសចរណ៍បៃតង ក្នុងរដូវវស្សា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
យុទ្ធសាស្ត្រជម្រុញទេសចរណ៍បៃតង ក្នុងរដូវវស្សា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
មណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម លឿង ង្វៀនមិញជៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច សាលាខេត្តមណ្ឌលគិរី ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប៕


ពាណិជ្ជកម្ម
លោក ស្រេង សុផល ដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យណែនាំតាមទីតាំងជាក់ស្ដែង ជៀសវាង លួចនាំចូល រក្សាទុក នូវគ្រឿងបរិភោគ មកពីប្រទេសថៃ...
នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦នេះលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយ លោក ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមសម្របសម្រួលពីមន្ត្រីជំនាញ ក.ប.ប ខេត្តបន្ទាយមានជ័យ ព្រមទាំងកម្លាំងទាំង៣ នៃគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចៅសង្កាត់ ចៅសង្កាត់រង អាជ្ញាធរមូលដ្ឋានជាច្រើន បានអញ្ជើញចុះពិនិត្យជាក់ស្ដែងតាមទីតាំង តូប ហាង ម៉ាត ផ្សារទំនេីបធំៗ ក្នុងក្រុងសិរីសោភ័ណ ជៀសវាង រក្សាទុក ផលិតផល និងសាច់បង្កក គ្រឿងបរិភោគ នាំចូលមកពីប្រទេសថៃ។


សកម្មភាពមន្ទីរព័ត៌មាន
កម្មវិធីជម្រើសដើម្បីសុវត្ថិភាពពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីជម្រើសដើម្បីសុវត្ថិភាពកំពុងពិភាក្សាលើប្រធានបទ៖«ការចិញ្ចឹមកូនបែបវិជ្ជមានឬអហិង្សា»
វាគ្មិន៖លោកស្រី រស់ សុម៉ាលីន ប្រធានកិច្ចការីឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម
សម្របសម្រួលដោយ៖អ្នកស្រី សើរ សុឃីម
កម្មវិធីនេះផ្សាយផ្ទាល់រៀងរាល់ថ្ងៃពុធ វេលាម៉ោង១១៖០០ ដល់ម៉ោង១២៖០០ថ្ងៃត្រង់។
ទូរស័ព្ទចូលរួមកម្មវិធីតាមរយៈលេខ៖ 092 92 89 78/ 097 231 14 41/ 016 76 79 86 ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក
អំណោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ចែកជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក....ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបានចុះសាកសួរ សុខទុក្ខ និងនាំយកសម្ភារៈបរិក្ខារ គ្រឿងឧបភោគ បរិភោគ ឧបត្ថម្ភចែកជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ (វរ ៨០៧, ៨៩១, ៩១១, ៨១៥) ។


វីដេអូ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការសាងសង់លំនៅឋានជូនពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ
(វិដេអូ)៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់លំនៅឋានបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
សមត្ថកិច្ចជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២៦ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងបង្ក្រាបបទល្មើសនេសាទចំនួនពីរករណីក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម។


ព័ត៌មាន
ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
ក្រសួងព័ត៌មានបំពាក់ «វ៉ាក់សាំង» អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សាយដល់យុវជនជាង ១៥០០នាក់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ


ព័ត៌មាន
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ
AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ


សកម្មភាពអាជ្ញាធរ
(វិដេអូ) លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ
លោក ខ្ចង អូន ចៅសង្កាត់បឹងកុក ប្ដេជ្ញាបម្រើសេវាសាធារណៈ ឱ្យកាន់តែលឿននិង រហ័ស ជូនពលរដ្ឋ


ការអភិវឌ្ឍ
(វីដេអូ) សម្រស់ កំណាត់ផ្លូវជាតិ លេខ៧ (ស្គន់-ក្រុងកំពង់ចាម) ផ្ដុំផ្សារព្រៃទទឹង ស្រុកព្រៃឈរ
កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាការតភ្ជាប់ទៅកាន់បណ្តាខេត្តនានាផងដែរ៕

