
ក្រសួងទេសចរណ៍ ចុះអនុស្សរណៈជាមួយក្រុមហ៊ុន មិត្តហ្វូន បើកយុទ្ធនាការ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីលើកស្ទួយបេតិកភណ្ឌអាហារខ្មែរ
ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន (Metfone) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការ ដើម្បីគាំទ្រយុទ្ធនាការថ្មី « ស្រុកខ្ញុំ ម្ហូបខ្ញុំ My Village, My Food » ក្នុងគោលបំណងលើកស្ទួយបេតិកភណ្ឌវប្បធម៌អាហារ និងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពរស់រវើកនៅលើឆាកអន្តរជាតិ។










