
បវរកញ្ញាអន្តរជាតិមកពី ៤៨ ប្រទេស បំពេញទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងក្រុងកោះរ៉ុង ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា
ប្រតិភូបវរកញ្ញាស្ត្រីចក្រវាលមកពី ៤៨ ប្រទេស រួមជាមួយអ្នកចូលរួមសរុបជាង ១០០ នាក់ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សារយៈពេល ២ ថ្ងៃ (ថ្ងៃទី១-២ ខែតុលា ឆ្នាំ២០២៦) នៅខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ និងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏ឆ្នើមរបស់កម្ពុជាទៅកាន់ពិភពលោក។










