
លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំង និងដាំស្លាកសញ្ញាព្រំប្រទល់រដ្ឋបាលថ្មីរវាងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ
អភិបាលស្រុកកំពង់សីលា និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដាំស្លាកសញ្ញាថ្មីនៅព្រំប្រទល់រដ្ឋបាល រវាងស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។








