
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងសកម្មភាពណាដែលជាការវាតទីយកទឹកដីកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋមន្រ្ដីការបរទេសអាម៉េរិក បាននិយាយជាមួយថៃ ហើយបានស្នើសុំឱ្យថៃ ឈប់ធ្វើសកម្មភាពណាដែលបង្កើនកំដៅ និងឈប់ធ្វើសកម្មភាពណាដែលបញ្ជាក់ថា ជាការវាតទីយកទឹកដីកម្ពុជា ដែលធ្វើយ៉ាងណាថែរក្សា អនុវត្ដន៍កិច្ចព្រមព្រៀងបទឈប់បាញ់ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការគូសបញ្ជាក់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ព្រមទាំងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។







