
ខេត្តព្រះសីហនុ ចាប់ផ្តើមគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍នេសាទចំនួន៤ នៅស្រុកព្រៃនប់
ពិធីបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍នេសាទងាយរងគ្រោះតាមតំបន់ឆ្នេរចំនួន៤ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក សាមុត សុធារិទ្ធ អភិបាលស្តីទីខេត្តព្រះសីហនុ។







