
អភិបាលក្រុងកំពង់សោម អញ្ជើញចូលរួមបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ឆ្នេរមាសឆ្នេរប្រាក់ របស់ក្រុមហ៊ុន យិះចៀ ធួរីហ្សึម ឌីវេឡុបមែន ខមភេនី
នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ឆ្នេរមាសឆ្នេរប្រាក់ ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន យិះចៀ ធួរីហ្សឹម ឌីវេឡុបមែន ខមភេនី (Yih Jia Tourism Development Co., Ltd.) ស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។








