
អភិបាលស្រុកព្រៃនប់ ចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅរោងចក្រផលិតគ្រឿងសង្ហារឹម ទូ និងគ្រឿងបង្គុំគ្រប់ប្រភេទ
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំសហការី ចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខកម្មករ-កម្មការិនី ដែលកំពុងបម្រើការងារនៅរោងចក្រផលិតគ្រឿងសង្ហារឹម ទូ និងគ្រឿងបង្គុំគ្រប់ប្រភេទ ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។











