
កម្លាំងគណៈបញ្ជាការឯកភាពក្រុងកោះរ៉ុង ចុះត្រួតពិនិត្យរកសារធាតុញៀន និងអាវុធជាតិផ្ទុះ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាពសាធារណៈ
នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ២០:០០នាទី ដល់ម៉ោង ២២:០០នាទី កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកោះរ៉ុង ដឹកនាំដោយលោក លី វ៉ាន់ដា អភិបាលរងក្រុងកោះរ៉ុង បានដឹកនាំកម្លាំងចម្រុះចុះអនុវត្តការត្រួតពិនិត្យរកសារធាតុញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវបំបែកកែងលូ ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។











