
លោកស្រីប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាងវិទ្យាស្ថានពហុបច្ចេកទេស និងវិទ្យាល័យចំនួន ១១ ក្នុងខេត្ត
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏មានសារៈសំខាន់មួយ រវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ និងវិទ្យាល័យចំនួន ១១ ក្នុងខេត្តព្រះសីហនុ។











