
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បណ្ឌិត មុនចេញទៅបន្តការសិក្សានៅប្រទេសជប៉ុន
នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ AUN/SEED-Net-JICA ថ្នាក់បណ្ឌិត ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនិស្សិតជ័យលាភីទាំង២រូប។











