
អបអរសារទរ! សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ទទួលបានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ
សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាសទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ដែលនេះជាមោទនភាពដ៏ធំធេង និងឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃវិស័យអប់រំនៅក្នុងខេត្តតំបន់ឆ្នេរមួយនេះ។











