
មោទកភាពស្រុកព្រៃនប់! សិស្សានុសិស្សចំនួន ៣រូប ប្រឡងជាប់បាក់ឌុប ឆ្នាំ២០២៦ ទទួលបាននិទ្ទេស A
វិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ អាត់តាម៉ៃយូស ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបង្ហាញនូវក្តីរំភើប និងមោទកភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងដ៏ត្រកាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២០២៦។ ក្នុងនោះ មានបេក្ខជនជាសិស្សានុសិស្សឆ្នើមចំនួន ៣រូប បានប្រឡងជាប់ជោគជ័យដោយទទួលបានលទ្ធផលផ្កាយព្រឹកគឺ និទ្ទេស A លើកម្រងផ្នែកសិក្សាសង្គម និងវិទ្យាសាស្ត្រ។











