
អបអរសាទរផលិផលចំនួន ០៨ ក្នុងចំណោម ០៩មុខ ដែលខេត្តកំពង់ចាមបានស្នើឡើង ត្រូវបានឯកភាពទទួលស្គាល់ ពីគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ
ផលិផលចំនួន ០៨មុខ ក្នុងចំណោម ០៩មុខ ដែលខេត្តកំពង់ចាម បានស្នើឡើង ទទួលបានការឯកភាពទទួលស្គាល់ ពីគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅក្នុងកិច្ចប្រជុំវាយតម្លៃផលិតផល ស្នើសុំវាយតម្លៃទទួលស្គាល់ជាសមាជិក នៃចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០២៦ របស់ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល តាមរយៈ ប្រព័ន្ធ Zoom នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ។











