
នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក បន្តចុះល្បាតពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរតាមតំបន់ឆ្នេរ ខេត្តព្រះសីហនុ
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅតាមតំបន់ ឆ្នេរនានា និងដោយអនុវត្តតាមអនុសាសន៍ដឹនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនសហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះល្បាត និងឈរជើងយ៉ាងសកម្មនៅតាមគោលសំខាន់ៗ។











