
អភិបាលក្រុងកំពង់សោម អញ្ជើញបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកំពង់សោម បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅមណ្ឌលប្រឡងក្នុងក្រុងកំពង់សោម ដើម្បីផ្តល់ភាពស្របច្បាប់ និងធានាបាននូវតម្លាភាពក្នុងដំណើរការប្រឡង។











