
កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលារៀន ដើម្បីធានាសុវត្ថិភាព
ខេត្តព្រះសីហនុ៖ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ជូនដល់សិស្សានុសិស្ស នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការសម្រួលចរាចរណ៍នៅតាមគោលដៅសាលារៀនមួយចំនួនក្នុងក្រុងព្រះសីហនុ។











