
កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ និងត្រួតពិនិត្យសារធាតុញៀន-ជាតិស្រវឹង នៅតាមបណ្តោយផ្លូវតិរៈវិថីសម្តេចតេជោ ហ៊ុន សែន
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញបានចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍យ៉ាងសកម្ម។











