
អាជ្ញាធរក្រុងកោះរ៉ុង សហការជាមួយម្ចាស់អាជីវកម្ម និងរមណីយដ្ឋាន ចុះសម្អាតឆ្នេរសមុទ្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានទេសចរណ៍
នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ឡាយ ង៉ែត អភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង បានដឹកនាំកម្លាំងមន្ត្រីពាក់ព័ន្ធ ចុះសហការជាមួយម្ចាស់អាជីវកម្ម រមណីយដ្ឋាន (Resorts) និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ ចុះអនុវត្តសកម្មភាពសម្អាតឆ្នេរសមុទ្រ នៅតំបន់ឆ្នេរដើមឈើចាំស្នេហ៍ ដើម្បីថែរក្សាបរិស្ថានឱ្យមានភាពស្រស់បំព្រង។











