
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចុះពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ ក្នុងស្រុកស្ទឹងហាវ
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សំអុល ស្នងការរងទទួលបន្ទុកជំនួយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ។











