
លោក អុី ធារិន អភិបាលស្រុកព្រៃនប់ ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាមកពីបណ្តាសាលារៀនក្នុងកម្រងសាលាបឋមសិក្សា ហ៊ុន សែន តានៃ។











