
កម្លាំងនគរបាលខេត្តព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់រថយន្តធុនធ្ងន់ និងត្រួតពិនិត្យគ្រឿងញៀន-ជាតិស្រវឹងតាមបណ្តោយផ្លូវតិរៈវិថីសម្តេចហ៊ុនសែន
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលបង្ហាញជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់ និងត្រួតពិនិត្យអ្នកបើកបររថយន្តធុនធ្ងន់ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ក្នុងក្រុង។











