
មន្ទីរកិច្ចការនារីខេត្តព្រះសីហនុប្រជុំបូកសរុបលទ្ធផលការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ត្រីមាសទី២ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦
នៅព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនិងយេនឌ័រនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ចេញនូវទិសដៅការងារសម្រាប់ត្រីមាសបន្ត របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្ត (GBV)។







