
សិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងណែនាំការប្រើ ប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាដើម្បីពង្រឹងស្តង់ដាសាលារៀនគំរូ »
ខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ការរៀបចំសិក្ខាសាលានេះ គឺជាផ្នែកមួយនៃការអនុវត្តទិសដៅកំណែទម្រង់វិស័យអប់រំ ដែលផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀន និងការរៀន ព្រមទាំងការ កសាងស្តង់ដាសាលារៀនគំរូ ក្រោមអធិបតីភាព ឯកឧត្តម កែ ប៊ុនទៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានខេត្តចំនួន៤ និងមានសិក្ខាកាមចូលរួមចំនួន៤៦នាក់ ក្នុងនោះមានស្ត្រី១៧នាក់ មកពីខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងកោះកុង ដែលប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ វិទ្យល័យក្រុងព្រះសីហនុ។











