
លោកស្រីអភិបាលរងខេត្តព្រះសីហនុ ណែនាំឱ្យលេខាធិការដ្ឋាន និងក្រុមការងារទាំង៦ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធដើម្បីបង្ក្រាបអំពើជួញដូរមនុស្ស
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះសីហនុ (គ.ខ.ប.ជ ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់លេខាធិការដ្ឋាន ដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានភាពខ្ពស់។







