
រដ្ឋបាលស្រុកចុះចែកទឹកដោះគោដល់កុមារតូចៗនៅតាមសាលាមត្តេយ្យ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ
ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងស្ថានភាពអាហារូបត្ថម្ភរបស់កុមារតូចៗឱ្យកាន់តែប្រសើរឡើង លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំក្រុមការងារចុះនាំយកទឹកដោះគោចែកជូនដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅតាមសាលាមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យសិក្សារដ្ឋទូទាំងស្រុកព្រៃនប់។











