
រដ្ឋបាលខេត្តព្រះសីហនុ ពិភាក្សាលើគម្រោងរៀបចំដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាលើការងាររៀបចំផែនការដំឡើងស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ក្នុងភូមិសាស្ត្រខេត្ត។








