
អាជ្ញាធរក្រុងកំពង់សោម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសារងាយរងគ្រោះចំនួន ២គ្រួសារ នៅសង្កាត់អូរជ្រៅ
ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី តាក វណ្ណសៅនីតា អភិបាលរងនៃគណៈអភិបាលក្រុងកំពង់សោម និងជាប្រធានអនុសាខាសមាគមនារីក្រុងកំពង់សោម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺចំនួន ២គ្រួសារ។











