
ឯកឧត្ដម រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ចុះពិនិត្យស្ពានចំនួន ២ កន្លែង ក្នុងស្រុកកំពង់សីលា ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា បានអមដំណើរ ឯកឧត្ដម ហង្ស សុតសំភារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់សីលា ចុះដឹកនាំក្រុមការងារត្រួតពិនិត្យស្ថានភាពស្ពានចំនួន ២ ទីតាំង ស្ថិតក្នុងឃុំអូរបាក់រទេះ ដែលកំពុងរងហានិភ័យដោយសារជំនន់ទឹកភ្លៀង។







