
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអគ្គនាយកដ្ឋានពន្ធដារ បើកកិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ដើម្បីកាត់បន្ថយការកកស្ទះ
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។







