
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតហ្វីលីពីន ដែលនឹងចប់អាណត្តិប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ដែលនឹងចប់អាណត្តិការទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។







