
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតក្នុងក្រុងព្រះសីហនុ
នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយក្រុមគ្រួសារលោក វ៉ាន់ លៀន អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ស្ថិតនៅក្រុមទី៣ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។








