
អាជ្ញាធរខេត្តព្រះសីហនុ ប្តេជ្ញាចិត្តខ្ពស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចគ្រឿងញៀន និងសារធាតុគីមីជាង ២ តោន
នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរខេត្តព្រះសីហនុបានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ក្នុងពិធីនេះ គ្រឿងញៀន និងសារធាតុគីមីផ្សំសរុបជាង ២ តោន ដែលជាវត្ថុតាងនៃបទល្មើសត្រូវបានដុតកម្ទេចចោលជាសាធារណៈ។







