
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកកោះធំ និងក្រុងសំពៅពូន
គោលបំណងចម្បងនៃវេទិកាផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស វិធីសាស្ត្រការពារខ្លួនពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ព្រមទាំងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន។











