
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» និងដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ពិធីនេះរៀបចំឡើងដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល តាមរយៈការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនដែលរឹបអូសបាន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏មានគោលដៅបំផុសស្មារតីសាធារណជន និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរួមគ្នាលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនសង្គមជាតិ។











