
រដ្ឋបាលស្រុកព្រៃនប់ បន្តសកម្មភាពដាំដើមក្ងោក ១,០០០ ដើម ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីរាជការ កម្លាំងឃុំ និងក្រុមការងារចុះអនុវត្តសកម្មភាពដាំកូនឈើប្រភេទ «ដើមក្ងោក» នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងវិថីសុវត្ថិភាពសម្តេចសង្ឃ ទេវ វង្ស។











