
«Made in Cambodia» ជាយុទ្ធនាការដាស់ផលិតករក្នុងស្រុកឱ្យបង្កើនការផលិត ខណៈពលរដ្ឋកាត់បន្ថយទំនិញនាំចូល
យុទ្ធនាការផ្សព្វផ្សាយ និងពិព័រណ៍ផលិតផលជាតិក្រោមប្រធានបទ «Made in Cambodia» ត្រូវបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក មីន កុម្ភៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ តំណាងសមាគម ម្ចាស់អាជីវកម្ម យុវជន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។







