
រដ្ឋបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចម្រុះ និងប្រជាពលរដ្ឋ ដាំកូនឈើលម្អតាមដងផ្លូវ ដើម្បីសោភ័ណភាព និងបរិស្ថាន
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីរាជការ រដ្ឋបាលស្រុក សហការជាមួយកងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋានឃុំវាលរេញ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចុះអនុវត្តសកម្មភាពដាំកូនឈើលម្អតាមដងផ្លូវសាធារណៈ។











