
អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៨គ្រួសារ នៅក្រុងកោះរ៉ុង
នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់កម្មវិធីដាំកូនឈើដោយជោគជ័យ ក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍ (អ.ម.ត) ខេត្តព្រះសីហនុ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងគ្រួសារមានជីវភាពខ្វះខាតចំនួន ៨គ្រួសារ ដែលរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។







