
ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកប្រាក់បេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ
នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់លំនៅដ្ឋានគ្រួសារសពអតីតយុទ្ធជន និងនិវត្តជនចំនួន ២គ្រួសារ ស្ថិតក្នុងក្រុងព្រះសីហនុ។







