
យុទ្ធនាការបាញ់ថ្នាំ និងដាក់អាប៊ែតបង្ការជំងឺគ្រុនឈាម និងគ្រុនឈិក ត្រូវបានបើកជាផ្លូវការនៅស្រុកព្រៃនប់
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោក អ៉ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៊ែតបង្ការជំងឺគ្រុនឈាម និងគ្រុនឈិក ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមឃុំទាំង១០ ក្នុងស្រុកព្រៃនប់។







